លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការទី ៥ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣ ៖
១-ពិនិត្យសំណួរជំនួបពិភាក្សាជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផៃ្ទ
២-ពិនិត្យកម្មវិធី និងសំណួរសម្រាប់ចុះបេសកម្មខេត្តព្រះសីហនុ កំពត កែប និងខេត្តតាកែវ
៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី ៥ព្រឹទ្ធសភា។